Faceboo៖ សូមគិតមុនពេលអ្នកធ្វើការចែករំលែក

ថ្មីៗនេះក្រុមហ៊ុន Facebook ហាក់បីដូចជាគិតគូពីអ្នកប្រើប្រាស់របស់ខ្លួនដែលជាជនជាតិខ្មែរ។ ពួកគេបានបកប្រែអត្ថបទគន្លិះខ្លីៗជាភាសាខ្មែរ ក្នុងការពិនិត្យមើលព័ត៌មានមិនពិត បង្កើតវិដេអូអប់រំខ្លីៗស្តីពីសុវត្ថិភាពលើ Facebook ជាពិសេសគឺការទទួលយកមិត្តភ័ក្តថ្មីដែលមិនស្គាល់។ 

Facebook ចេញ១០គន្លឹះដើម្បីពិនិត្យមើលព័ត៌មានមិនពិត

ថ្មីៗនេះ ក្រុមហ៊ុន Facebook បានបង្ហាញគន្លឹះខ្លីៗជាភាសាខ្មែរដើម្បីឲ្យអ្នកប្រើប្រាស់ Facebook ដែលជាអ្នកអានភាសាខ្មែរអាចពិនិត្យមើលព័ត៌មាន មិនពិត។ ខ្ញុំបានដកស្រង់ទាំងស្រុងពីអត្ថបទជាភាសាខ្មែរដែលរៀបរៀងដោយក្រុមហ៊ុន Facebook។

អ្នក​សិក្សា​ផ្នែក​បច្ចេកវិទ្យា និង​ជា​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លោក ង៉ែត ម៉ូសេ ឲ្យ​ដឹង​ថា លោក​បាន​កត់សម្គាល់​ឃើញ​មាន​សកម្មភាព​របស់​ក្រុម​Hacker នេះ តាំងពី​ខែ​មិថុនា​ថ្មីៗ​កន្លងទៅ ដែល​បាន​កើតឡើង​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង ប៉ុន្តែ លោក​មិនទាន់​ឃើញ​តម្រុយ​ណាមួយ​ពី​ក្រុមហេកគ័រ សំដៅ​មក​រក​ស្ថាប័ន​របស់​លោក​នៅឡើយ។

និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ស្នើ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​លុបចោល​ស៊ីមកាត​គ្មាន​អត្តសញ្ញាណ​នៅ​ដើម​ខែ​កក្កដា

លោក ​ង៉ែត ម៉ូសេ​ ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​សង់ត្រាល់​ បាន​បង្ហាញ​ការសាទរ​ចំពោះ​ការ​លុប​បំបាត់​ចោល​ការប្រើ​ប្រាស់​ស៊ីមកាត​ទូរស័ព្ទ​ ដែល​មិន​មាន​បញ្ជាក់​អត្ត​សញ្ញាណ​របស់​អ្នកប្រើ​ប្រាស់​ ព្រោះ​ថា​ ​ការ​ទុក​ឲ្យ​ប្រើ​ប្រាស់​ស៊ីម​កាត​របៀប​នេះ​ នឹង​បើក​ឱកាស​ឲ្យ​ជន​ខិលខូច​អាចបង្កើត​គណនី​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។

អ្នក​មើល World Cup តាម​អ៊ីនធឺណិត​ប្រយ័ត្ន​ឆ្លង​មេរោគ​មួយ​ចូល​​កុំព្យូទ័រ និង​ទូរសព្ទ

លោក​ ង៉ែត ​ម៉ូសេ ​ផ្តល់​យោបល់​ថា​ ដើម្បី​ទប់ស្កាត់​ ​និង​ចៀសវាង​ការឆ្លង​មេរោគ​ពីលើ​អ៊ីនធឺណិត​ទាំងនេះ​ ​អ្នកប្រើប្រាស់​គួរ​ដំឡើង​កម្មវិធី​ម៉ាស៊ីន ​ឬ​ហៅ​ថា​ OS ​ពី​ក្រុមហ៊ុន​ ​ធ្វើ​ការដំឡើង​ ​ឬ​ហៅ​ថា​ Update ​កម្មវិធី​ទៅ​ជំនាន់​ចុងក្រោយ​ ​គួរ​មាន​កម្មវិធី​កម្ចាត់​មេរោគ​ ​និង​គួរ​ផ្ទៀងផ្ទាត់​កម្មវិធី​ឲ្យ​បាន​ច្បាស់លាស់​ ​មុននឹង​ទាញ​យក​ និង​ដំឡើង​កម្មវិធី​នោះ​នៅ​លើ​កុំព្យូទ័រ​...

អ្នក​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ រំឭក​អ្នក​មើល​បាល់​ទាត់​តាម​អ៊ីនធឺណិត​ឲ្យ​​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេរោគ​ពី​អ៊ីនធឺណិត

លោក​ ង៉ែត ​ម៉ូសេ ​ផ្តល់​យោបល់​ថា​ដើម្បី​ទប់ស្កាត់​ ​និង​ចៀសវាង​ការឆ្លង​មេរោគ​ពីលើ​អ៊ីនធឺណិត​ទាំងនេះ​ ​អ្នកប្រើប្រាស់​គួរ​ដំឡើង​កម្មវិធី​ម៉ាស៊ីន ​ឬ​ហៅ​ថា​ OS ​ពី​ក្រុមហ៊ុន​ ​ធ្វើ​ការដំឡើង​ ​ឬ​ហៅ​ថា​ Update ​កម្មវិធី​ទៅ​ជំនាន់​ចុងក្រោយ​ ​គួរ​មាន​កម្មវិធី​កំចាត់​មេរោគ​ ​និង​គួរ​ផ្ទៀត​ផ្ទាត់​កម្មវិធី​ឱ្យ​បាន​ច្បាស់លាស់​ ​មុននឹង​ទាញ​យក​ និង​ដំឡើង​កម្មវិធី​នោះ​នៅ​លើ​កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដៃ៕

អ្នកសិក្សាផ្នែកបច្ចេកវិទ្យាប្រាប់ពលរដ្ឋឱ្យ​ប្រយ័ត្ន ចំពោះ Phishing Email

ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សង់ត្រាល់​ ​(Central) ​លោក​ ង៉ែត ​ម៉ូសេ ​ពន្យល់​ថា​ ​នៅ​ពេល​ជនរងគ្រោះ​ចុច​លើ​តំណ​ភ្ជាប់​ ​ឬ​ទាញ​យក​កម្មវិធី​ដែល​ក្រុម​ចោរ​បច្ចេកវិទ្យា​ផ្ញើ​មក​នោះ​ ​វា​អាច​នឹង​ចាប់​ផ្តើម​ដំណើរការ​តាម​លក្ខណៈ​ផ្សេង​ៗ​ ​រួមមាន​ ​ទាញ​យក​កម្មវិធី​មេរោគ​ដាក់​នៅ​លើ​កុំព្យូទ័រ ​ឬ​ទូរស័ព្ទ​ជនរងគ្រោះ​

សង្គមស៊ីវិល៖ ប្រកាសអន្តរក្រសួង៣អាចធ្វើឡើងដើម្បីបិទសំឡេងអ្នករិះគន់រដ្ឋាភិបាល

ជាមួយគ្នានេះ លោក ង៉ែត ម៉ូសេ ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ក្នុងនាមជាអ្នកជំនាញបច្ចេកវិទ្យាលើអ៊ីនធឺណិត លោកក៏បានសម្តែងការគាំទ្រទៅលើប្រកាសនេះដែរ ។ លោកថា ប្រកាសនេះ មានផលវិជ្ជមានត្រង់ថា អាចនឹងជួយគ្រប់គ្រងការពារអ្នកដែលធ្វើបានល្អត្រឹមត្រូវ ចំណែកឯអ្នកធ្វើមិនត្រឹមត្រូវ គួរតែទទួលពិន័យ...

អ្នក​ជំនាញ​ផ្នែក​បណ្ដាញ​សង្គម​បារម្ភ​ពី​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​លើ​អ៊ីនធឺណិត

អ្នក​ជំនាញ​ផ្នែក​បណ្ដាញ​សង្គម​ លើកឡើង​ថា​ ​ព័ត៌មាន​ក្លែងក្លាយ ​ឬ​ Fake news ​នៅតែ​ជា​បញ្ហា​ដែល​គួរ​អោយ​ព្រួយបារម្ភ​ ស្រប​ពេល​ដែល​ព័ត៌មាន​ក្លែងក្លាយ ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ និង​បន្ត​ចែកចាយ​នៅ​លើ​អ៊ីនធឺណិត​។ ​ពួកគេ​ចង់​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ស្វែងយល់​ឱ្យ​ ​ច្បាស់​ពី​របៀប​ផ្ទៀងផ្ទាត់​ព័ត៌មាន​ ​មុននឹង​ធ្វើ​ការ​ចែក​រំលែក​ព័ត៌មាន​ទាំងនោះ​ ​ទៅកាន់​អ្នកដទៃ​។​ ថ្វី​បើ​បណ្ដាញ​សង្គម​ដូចជា​ Facebook ,​ Youtube ​ឬ​ប្លុក ​( Blog )​ ​សុទ្ធតែ​បាន​​ផ្ត​ល់​​សារប្រយោជន៍​ជាច្រើន​ដល់​មនុស្ស​អាច​ទាក់ទង​ ​កម្សាន្ត​...